• 4 minutes 26 seconds
    នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦
    ** ប្រាក់រាប់សែនត្រូវបានរៃអង្គាសសម្រាប់សកម្មភាពសប្បុរសធម៌ ក្រោយមានការចោទប្រកាន់វាយប្រហារមកលើសមាជិកសភា លោកស្រី Helen Haines។ ** អតីតកីឡាករ AFL ពីររូប ត្រូវបានព្រមានចំពោះការផ្សព្វផ្សាយសេវាកម្មល្បែងស៊ីសងតាមអ៊ីនធឺណិត។ ** អាមេរិកចេញសេចក្តីព្រមានអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
    23 October 2026, 11:00 pm
  • 14 minutes 57 seconds
    Breast screening: What to expect and why it matters - ការពិនិត្យសុខភាពសុដន់៖ អ្វីដែលត្រូវរំពឹងទុក និងហេតុអ្វីបានជាចាំបាច់ត្រូវធ្វើ
    Regular breast screening can help find breast cancer early, before you notice any signs or symptoms. Screening is free for eligible women or people at risk of breast cancer. It takes about 20 minutes, once every two years, and it’s an effective way to take charge of our health. Let’s take a closer look at why a breast screen is nothing to be anxious about. - ការពិនិត្យសុខភាពសុដន់ជាប្រចាំ អាចជួយរកឃើញជំងឺមហារីកសុដន់បានទាន់ពេលវេលា មុនពេលដែលអ្នកអាចកត់សម្គាល់ឃើញសញ្ញា ឬរោគសញ្ញាណាមួយ។ ការពិនិត្យនេះគឺឥតគិតថ្លៃសម្រាប់ស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬអ្នកដែលមានហានិភ័យកើតជំងឺមហារីកសុដន់។ វាចំណាយពេលប្រហែល ២០ នាទី រៀងរាល់ពីរឆ្នាំម្តង ហើយវាគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក្នុងការថែរក្សាសុខភាពរបស់យើង។ នៅក្នុងរបាយការណ៍នេះ សូមស្វែងយល់អំពីមូលហេតុដែលការពិនិត្យសុខភាពសុដន់ជាប្រចាំមានសារៈសំខាន់ អ្វីខ្លះនឹងកើតឡើងក្នុងអំឡុងពេលណាត់ជួបពិនិត្យ និងការគាំទ្រអ្វីខ្លះដែលមានសម្រាប់អ្នក ប្រសិនបើអ្នកមានអារម្មណ៍មិនច្បាស់លាស់ ឬព្រួយបារម្ភ។
    23 October 2026, 4:41 am
  • 11 minutes 10 seconds
    នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសសង្ស័យថាជាអំពើអត្តឃាត បន្ទាប់ពីប្រទះឃើញសាកសពពីរ នៅលើផ្លូវថ្មើរជើងមួយកន្លែងក្នុងទីក្រុងមែលប៊ន។ ** លោកស្រី Amanda Camm រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មគ្រួសារនៃរដ្ឋគ្វីនស្លេន ប្រកាសលាលែងចេញពីតំណែង។ ** ម្ចាស់កម្មសិទ្ធិប្រពៃណីនៃជនជាតិដើមភាគតិច នៅក្នុងរដ្ឋគ្វីនស្លេន បង្កើតសម្ព័ន្ធផ្លូវការថ្មីមួយ ដើម្បីជួយការពារតំបន់ផ្កាថ្ម Great Barrier Reef។
    23 October 2026, 4:25 am
  • 2 minutes 46 seconds
    ជនជាតិខ្មែរ២នាក់ ដែលសមត្ថកិច្ចអះអាងថាជាមេខ្លោងឆបោកអនឡាញ ត្រូវបានចាប់ខ្លួន
    ជនជាតិខ្មែរ ២នាក់ ក្នុងចំណោម ៦នាក់ ដែលសមត្ថកិច្ចកម្ពុជា អះអាងថា ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ ត្រូវបានចាប់បញ្ជូនទៅតុលាការ និងឃុំខ្លួន នៅក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។ នេះបើតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រកាស កាលពីថ្ងៃពុធ ទី២១ ខែតុលា។
    23 October 2026, 2:58 am
  • 4 minutes 52 seconds
    លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សុំពេលពីមហាជន ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយរឿងព្រំដែនជាមួយថៃ
    តបនឹងការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាត់ដីឱ្យថៃ នៅពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលរបស់លោក ចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ មូលមតិគ្នា ផ្ដល់ទំនុកចិត្ត កុំចោទប្រកាន់រដ្ឋាភិបាលថា «ក្បត់ជាតិ កាត់ដីឱ្យថៃ» ដើម្បីទុកឱកាស ឱ្យមន្ត្រីជំនាញ ដោះស្រាយជាមួយថៃ ឱ្យចប់សព្វគ្រប់សិន ចាំពលរដ្ឋ នាំគ្នាទៅផ្ទៀតផ្ទាត់ នៅលើដីជាក់ស្ដែង និងវាយតម្លៃ។
    23 October 2026, 2:51 am
  • 9 minutes 46 seconds
    ការកើនឡើងនៃការគម្រាមកំហែងមូលវិវដ្តនិយមនៅក្នុងប្រទេសអូស្ត្រាលី
    អាជ្ញាធរ និងភ្នាក់ងារសន្តិសុខកំពុងព្រមានថា រ៉ាឌីកាល់និយមកំពុងកើនឡើង និងកាន់តែងាយកើតមាននៅក្នុងប្រទេសអូស្រ្តាលី។ ការព្រមានទាំងនេះបានលេចឡើងនៅក្នុងកិច្ចស៊ើបអង្កេតមួយរបស់សភា ដែលពិនិត្យមើលអំពីលក្ខណៈ និងកត្តាជំរុញឱ្យមាននិន្នាការមូលវិវដ្តនិយមនៅក្នុងប្រទេសអូស្ត្រាលី ដោយអាជ្ញាធរបានចង្អុលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃរបាយការណ៍ពាក់ព័ន្ធនឹងខ្លឹមសារគាំទ្រអំពើភេរវកម្មនៅលើអ៊ីនធឺណិត។ ដូច្នេះ តើបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរលក្ខណៈនៃគ្រោះថ្នាក់នេះយ៉ាងដូចម្តេច? ហើយតើអាចធ្វើអ្វីបានខ្លះ ដើម្បីទប់ស្កាត់និន្នាការជ្រុលនិយមនៅលើអនឡាញ មុនពេលដែលវាវិវត្តទៅជាអំពើហិង្សានោះ?
    22 October 2026, 6:17 am
  • 5 minutes 2 seconds
    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦
    *** ហេតុផលដែលគាំទ្រដល់ការដំឡើងអត្រាការប្រាក់នៅក្នុងខែវិច្ឆិកា កាន់តែមានទម្ងន់ខ្លាំងឡើង។ *** សមាជិកសភា លោកស្រី Helen Haines ត្រូវការពេលយូរដើម្បីជាសះស្បើយឡើងវិញបន្ទាប់ពីបាត់បង់ជើងទាំងពីរនៅក្នុងហេតុការណ៍វាយប្រហារដោយរថយន្ត។ *** ASIO ថា អំពើហិង្សានយោបាយកំពុងកើតឡើងកាន់តែញឹកញាប់ ប៉ុន្តែមិនមានកត្តាតែមួយដែលជំរុញមូលវិវដ្តនិយមនោះទេ។

    #sbsaudiopodcast
    22 October 2026, 3:04 am
  • 3 minutes 47 seconds
    កម្ពុជា-ហ្វីលីពីន បន្តកិច្ចសហប្រតិបត្តិការកងទ័ពឱ្យកាន់តែស៊ីជម្រៅ
    កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដោយបានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។
    21 October 2026, 4:40 am
  • 12 minutes 32 seconds
    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានវាយប្រហារសមាជិកសភា លោកស្រី Helen Haines ត្រូវឡើងតុលាការ។ ** ការរៀបរាប់បន្ថែមពីសាក្សីនៅកន្លែងកើតហេតុដែលបានបង្ហាញភាពក្លាហាន និងពីអ្នកដែលបានចូលជួយអន្តរាគមន៍ដំបូង។ ** ស្នងការសុវត្ថិភាពអេឡិចត្រូនិក-eSafety លើកឡើងពីការព្រួយបារម្ភអំពី Generative A-I ។

    #sbsaudiopodcast
    21 October 2026, 4:29 am
  • 6 minutes 14 seconds
    កម្ពុជាស្នើបង្កើត Hotline ដើម្បីមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា-ថៃ ងាយភ្ជាប់ទំនាក់ទំនងជាមួយគ្នា
    បន្ទាប់ពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំ ក្រោមយន្តការ UNCLOS រវាងកម្ពុជា និងថៃ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រកាសថា កម្ពុជា ស្នើសុំឱ្យមានការដំឡើងកម្រិតការទូត និងបង្កើតឱ្យមាន Hot line ដើម្បីមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងថៃ ងាយភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាណាមួយ ដែលកើតមានឡើង ជាពិសេសនៅអំឡុងនៃដំណើរការដោះស្រាយតាមយន្តការ UNCLOS។
    21 October 2026, 2:37 am
  • 4 minutes 34 seconds
    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦
    *** ការផ្ទុះកំហឹងជុំវិញករណីចោទប្រកាន់ពីការវាយប្រហារលើសមាជិកសភាសហព័ន្ធ លោកស្រី Helen Haines។ ***រដ្ឋាភិបាលបង្ហាញព័ត៌មានលម្អិតអំពីគម្រោងការពារជាតិសម្ងាត់មួយ។ *** ការដាក់ចេញនូវបម្រាមគោចរនៅផ្នែកខ្លះក្នុងប្រទេសបារាំង ក្រោយពីមានអំពើហិង្សាក្នុងអំឡុងចុងសប្តាហ៍។

    #sbsaudiopodcast
    20 October 2026, 1:03 am
  • More Episodes? Get the App